នាព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៦ សាកលវិទ្យាល័យអន្តរជាតិ បានរៀបចំបាឋកថាបង្រៀនពិសេសមួយ ស្តីអំពីការឆ្លុះក្រពះពោះវៀន និងវិទ្យុសកម្មសម្រាប់ជំងឺមហារីកក្រពះពោះវៀន ឆ្នាំ ២០២៦ ដោយមានកិច្ចសហការជាមួយមន្ទីរពេទ្យ Presbyterian Medical Center (PMC) ប្រទេសកូរ៉េ និងមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខផងដែរ
កម្មវិធីនេះមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ តំណាងមន្ទីរពេទ្យ Presbyterian Medical Center (PMC) ប្រទេសកូរ៉េ ព្រមទាំងសាធារណៈជន និងនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិផងដែរ...







