សកម្មភាពស្ម័គ្រចិត្តផ្តល់សេវាថែទាំសុខភាពរបស់និស្សិតគិលានុបដ្ឋាក និងឆ្មប នៃសាកលវិទ្យាល័យ អន្តរជាតិ។ និស្សិតគិលានុបដ្ឋាក និងឆ្មបចំនួន ៣០នាក់ នៃសាកលវិទ្យាល័យ អន្តរជាតិ បានស្ម័គ្រចិត្តចូលរួមផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍ រួមជាមួយ សមាគមវេជ្ជសាស្ត្រកម្ពុជា-ចិន រយៈពេល ៣ថ្ងៃ។ គោលបំណង៖
• ផ្តល់សេវាពិនិត្យ និងថែទាំសុខភាពបឋមដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងសហគមន៍។
•លើកកម្ពស់ការយល់ដឹងអំពីការបង្ការ និងការថែរក្សាសុខភាព។
សកម្មភាពសំខាន់ៗ
• ពិនិត្យសុខភាពបឋម រួមមានការវាស់សម្ពាធឈាម ការពិនិត្យកម្រិតជាតិស្ករក្នុងឈាម និងការផ្តល់ប្រឹក្សាអំពីបញ្ហាសុខភាពទូទៅ។
• ផ្តល់ការអប់រំសុខភាពអំពីអនាម័យផ្ទាល់ខ្លួន និងការបង្ការជំងឺក្នុងសហគមន៍។
អត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ៖
• ទទួលបានសេវាថែទាំសុខភាពបឋមដល់សហគមន៍ដោយឥតគិតថ្លៃ។
• កាត់បន្ថយការចំណាយលើការពិនិត្យសុខភាព។
បង្កើនការយល់ដឹងអំពីការថែរក្សា និងការបង្ការជំងឺ។
អត្ថប្រយោជន៍សម្រាប់និស្សិត
• ទទួលបានបទពិសោធន៍អនុវត្តផ្ទាល់ក្នុងការងារថែទាំសុខភាព (Field Practice)។
• ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ។
• បណ្តុះស្មារតីស្ម័គ្រចិត្ត និងទំនួលខុសត្រូវចំពោះសង្គម។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh

















