អបអរសាទរ ខួប ១ ឆ្នាំ នៃការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១១ កក្កដា ២០២៥ – ១១ កក្កដា ២០២៦
ការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» មានគោលបំណងការពារ និងអភិរក្សបូជនីយដ្ឋានចងចាំនៃកម្ពុជា ព្រមទាំងលើកកម្ពស់ការចងចាំ ការអប់រំ និងការផ្សះផ្សាជាតិ តាមរយៈការគាំទ្រដល់ការដាក់បញ្ចូលទីតាំងប្រវត្តិសាស្ត្រចំនួន ៣ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន៖
• អតីតមន្ទីរឃុំឃាំង ម-១៣ (ខេត្តកំពង់ស្ពឺ)
• សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
• មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (រាជធានីភ្នំពេញ)
Follow us with Facebook Page: https://www.facebook.com/iu.edu.kh
















