កម្មវិធី វេទិកាវេជ្ជសាស្ត្រ ឆ្នាំ២០២៦ បានត្រឡប់មកវិញហើយ! សាកលវិទ្យាល័យ អន្តរជាតិ (IU) មានកិត្តិយសសូមជម្រាបជូនដល់ម្ចាស់ក្រុមហ៊ុន លោក-លោកស្រីសាស្ត្រាចារ្យ លោក-លោកស្រីវេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល និស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍លើវិស័យសុខាភិបាលទាំងអស់ ឱ្យបានជ្រាបថា សាកលវិទ្យាល័យនឹងរៀបចំ «វេទិកាវេជ្ជសាស្ត្រ ឆ្នាំ២០២៦ (Medical Forum 2026)»
ក្នុងវេទិកានេះ នឹងមានការបង្ហាញ និងពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងវិស័យសុខាភិបាល ការអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ការបង្ហាញស្នាដៃស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍ពីវាគ្មិនជំនាញ ដែលនឹងផ្តល់ជាចំណេះដឹងថ្មីៗ និងការបំផុសគំនិតដល់អ្នកចូលរួមទាំងអស់។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh
















