សិក្ខាសាលា ស្តីពី «ការរៀបចំវេទិកាវេជ្ជសាស្ត្រ ឆ្នាំ២០២៦»
សាកលវិទ្យាល័យ អន្តរជាតិ (IU) មានកិត្តិយសសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក-លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ព្រមទាំងម្ចាស់មន្ទីរពហុព្យាបាល និងគ្លីនិកទាំងអស់ មេត្តាជ្រាបថា៖
សាកលវិទ្យាល័យ អន្តរជាតិ នឹងរៀបចំ «វេទិកាវេជ្ជសាស្ត្រ ឆ្នាំ២០២៦» ដែលនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងទីតាំងដូចខាងក្រោម៖
ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
អត្ថប្រយោជន៍សម្រាប់សិក្ខាកាម៖
សិក្ខាកាមដែលបានចូលរួមកម្មវិធី នឹងទទួលបាន ពិន្ទុបន្តការសិក្សា (CPD) ពីគណៈគ្រូពេទ្យកម្ពុជា សម្រាប់យកទៅប្រើប្រាស់ក្នុងការស្នើសុំ ឬបន្តសុពលភាពអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ។
ចំពោះក្រុមហ៊ុន ឬតំណាងចែកចាយបរិក្ខារវេជ្ជសាស្ត្រ ដែលមានបំណងចូលរួម ដាក់តាំងបង្ហាញផលិតផល និងសម្ភារវេជ្ជសាស្ត្រ នៅក្នុងកម្មវិធីនេះ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖
កម្មវិធីនេះរៀបចំឡើងដោយផ្ទាល់ និងមាន ចំនួនកន្លែងចូលរួមមានកំណត់។ សូមអញ្ជើញធ្វើការចុះឈ្មោះឱ្យបានមុនកាលកំណត់ ដើម្បីធានាបាននូវកន្លែងចូលរួមរបស់លោកអ្នក។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh
















