កម្មវិធីសិក្ខាសាលា OPPO x University Workshop & Photography Contest Season 4 នៅសាកលវិទ្យាល័យ អន្តរជាតិ
នាថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2026 ក្រុមហ៊ុនទូរស័ព្ទ OPPO បានសហការជាមួយសាកលវិទ្យាល័យ អន្តរជាតិ (IU) រៀបចំកម្មវិធីសិក្ខាសាលា OPPO x University Workshop & Photography Contest Season 4 នៅសាកលវិទ្យាល័យ អន្តរជាតិ។
កម្មវិធីនេះមានកិត្តិយសទទួលបានការចូលរួមពី តំណាងក្រុមហ៊ុនទូរស័ព្ទ OPPO និងលោកគ្រូសាស្ត្រាចារ្យ តំណាងសាកលវិទ្យាល័យ អន្តរជាតិ ព្រមទាំងនិស្សិត និងបុគ្គលិកជាច្រើន។
ក្នុងឱកាសនេះ សិក្ខាសាលាបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃអំពី បច្ចេកទេសថតរូបដោយស្មាតហ្វូន ការច្នៃប្រឌិតក្នុងការផលិតមាតិកា និងការត្រៀមខ្លួនចូលរួមការប្រកួតថតរូប។ រួមទាំងផ្តល់នូវភាពសប្បាយរីករាយ ការចែករំលែកបទពិសោធន៍ និងការបង្កើតទំនាក់ទំនងថ្មីៗរវាងយុវជនដែលមានចំណង់ចំណូលចិត្តផ្នែកថតរូបផងដែរ។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh

















