ការរជ្រើសរើសនិស្សិតថ្នាក់វេជ្ជបណ្ឌិត ចំនួន០១រូបដែលកំពុងសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ ចូលរួមវគ្គបណ្តុះបណ្តាលអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ (South Korea)
ក្រោមកិច្ចសហការជាមួយ Pohang Stroke and Spine Hospital ប្រទេសកូរ៉េ សាកលវិទ្យាល័យ អន្តរជាតិ មានកិត្តិយសសូមជូនដំណឹងដល់និស្សិតទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យអន្តរជាតិ កំពុងបើកការជ្រើសរើសនិស្សិតថ្នាក់វេជ្ជបណ្ឌិត ចំនួន០១រូបដែលកំពុងសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ ចូលរួមវគ្គបណ្តុះបណ្តាលអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ (South Korea)
រយៈពេល៨សប្តាហ៌ ចាប់ពីថ្ងៃទី ០៥ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
• ទទួលបានការបណ្តុះបណ្តាលអន្តរជាតិពីអ្នកជំនាញ
• បង្កើនបទពិសោធន៍សិក្សា និងស្វែងយល់ពីវប្បធម៌ថ្មី
• ទទួលបានការផ្តល់ជូនអាហារ និងកន្លែងស្នាក់នៅពេញលេញ (Accommodation & Meals Provided)
• ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ
• មាន GPA និងសមត្ថភាពសិក្សាល្អ
• មានសមត្ថភាពភាសាអង់គ្លេស ឬកូរ៉េ (អាទិភាព)
• មានសុខភាពល្អ និងវិន័យល្អ
• មានចំណាប់អារម្មណ៍ចូលរួមកម្មវិធីអន្តរជាតិ
បញ្ជាក់៖ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh
















