កិច្ចពិភាក្សាស្តីពី «នវានុវត្តន៍នៃការព្យាបាលអ្នកជំងឺ Autoimmune Diseases» និង «បច្ចុប្បន្នភាពនៃ Innovation Clinical Research» ក្នុងកម្មវិធី ICoMedH 2026
លោកវេជ្ជបណ្ឌិតឯកទេស គាំង កុសល តំណាងឱ្យសាកលវិទ្យាល័យ អន្តរជាតិ (IU) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាស្តីពី «នវានុវត្តន៍នៃការព្យាបាលអ្នកជំងឺ Autoimmune Diseases» និង «បច្ចុប្បន្នភាពនៃ Innovation Clinical Research» នៅក្នុងកម្មវិធី ICoMedH 2026 ដែលបានរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ក្នុងព្រឹត្តិការណ៍កម្រិតតំបន់ដ៏មានសារៈសំខាន់នេះ លោកវេជ្ជបណ្ឌិតឯកទេស គាំង កុសល បានចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈវិជ្ជាជីវៈ ជាមួយអ្នកជំនាញវេជ្ជសាស្ត្រមកពីបណ្តាប្រទេសនានា ដោយផ្តោតលើការអភិវឌ្ឍនវានុវត្តន៍ក្នុងការព្យាបាលជំងឺ Autoimmune Diseases និងការធ្វើបច្ចុប្បន្នភាពលើការស្រាវជ្រាវគ្លីនិកប្រកបដោយនវានុវត្តន៍។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh

















