សិក្ខា​សា​លា​កម្ពុ​ជា​-​អន្តរ​ជាតិ ស្តី​ពី “ជំ​ងឺ​តំ​រង​នោម និង​លាង​ឈាម” (NEPHROLOGY&DIALISIS) ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ ទី​​២២ ខែ​កញ្ញា ឆ្នាំ​​២០១៥

facebookgoogle_pluslinkedinmail

សា​កល​វិទ្យា​ល័យ អន្តរ​ជាតិ មាន​កិត្តិ​យស សូម​ជម្រាប​ជូន​ដំ​ណឹង​ដល់ និ​ស្សិត សា​ស្រ្តា​ចារ្យ វេជ្ជ​បណ្ឌិត​ វេជ្ជ​បណ្ឌិត​ឯក​ទេស ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា៖ ដើម្បី​អភិ​វឌ្ឍន៍​សមត្ថ​ភាព និង​ប្រសិទ្ធ​ភាព​ក្នុង​ការព្យា​បាល និងថែទាំអ្នកជម្ងឺតម្រងនោម សាកលវិទ្យាល័យ អន្តរជាតិ សហ​ការ​ជាមួយក្រុមប្រឹក្សាជំនួយជប៉ុន សម្រាប់បង្កើតប្រព័ន្ធអ្នកឯកទេសលាងឈាមនៅកម្ពុជា (JAC-DSC) បានរៀបចំសិក្ខាសាលាកម្ពុជា-អន្តរជាតិ ស្តីពី “ជំងឺតំរងនោម និងលាងឈាម” (NEPHROLOGY&DIALISIS) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី ២២ ខែកញ្ញា ឆ្នាំ ២០១៥ វេលាម៉ោង ០៩:០០ព្រឹក នៅសាកលវិទ្យាល័យ អន្តរជាតិ បន្ទប់ ៩០៩ ជាន់ទី ៩ មាន​ការចូល​រួម​ធ្វើ​បទ​បង្ហាញ​ដោយវាគ្មិនសំខាន់ៗ សុទ្ធតែជាសាស្ត្រាចារ្យដែលមានឯកទេស និង​បទ​ពិ​សោធន៍​ខ្ពស់​ មកពីប្រទេសជប៉ុន និងនៅព្រះរាជាណាចក្រ កម្ពុជា។ សេចក្តីដូចបានជម្រាបជូនខាងលើ សា​ក​ល​វិទ្យាល័យ អន្តរជាតិ សូមគោរពអញ្ជើញ និស្សិត សាស្រ្តាចារ្យ វេជ្ជបណ្ឌិត វេជ្ជ​បណ្ឌិត​ឯក​ទេស​ ទាំងអស់ចូលរូមកុំបីខាន៕

12004823_971068002936193_2075046711456055622_n

បញ្ជាក់៖

-សិក្ខាកាមទាំងអស់មិនតម្រូវឲ្យបង់ថ្លៃក្នុងការចូលរួមសិក្ខាសាលានេះ ទេ ថែម​ទាំង​ទទួល​ទាន​អា​ហារ​ថ្ងៃត្រង់ និងអាហារសម្រន់ដោយឥតគិតថ្លៃទៀតផង
-សិក្ខាកាមនឹងទទួលបានលិខិតបញ្ជាក់ ០១ ច្បាប់ ការចុះឈ្មោះ និងព័ត៌មានបន្ថែម
-ចំនួនមានកំណត់ត្រឹមតែ ២០០ រូប និស្សិត ១៥០ រូប និងសាស្រ្តាចារ្យ ៥០ រូប
-ចាប់ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះទៅរហូតដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៥។
ទូរស័ព្ទលេខ៖ ០២៣ ៨៨១ ៦២៣/ ០៨៧ ៩៨១ ១១១/០១២ ៨៤០ ៧៣១
អ៊ីម៉ែល៖ info@iu.edu.kh គេហទំព័រ៖ www.iu.edu.kh
អាសយដ្ឋាន៖ ៨៩-៩៥ ផ្លូវ១៩៨៤/១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

facebookgoogle_pluslinkedinmail
This entry was posted in Announcement. Bookmark the permalink.