វគ្គបណ្តុះបណ្តាលស្តីពី «គរុកោសល្យសុខាភិបាលមូលដ្ឋាន» នាថ្ងៃទី ១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ អន្តរជាតិ (IU) ចំនួន ២១ រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «គរុកោសល្យសុខាភិបាលមូលដ្ឋាន» ក្នុងគោលបំណងពង្រឹងគុណភាពអប់រំក្នុងវិស័យសុខាភិបាល
វគ្គបណ្តុះបណ្តាលនេះបានផ្តល់ឱកាសដល់សាស្ត្រាចារ្យក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងអនុវត្តល្អៗក្នុងការបង្រៀន ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពនៃការរៀន និងបង្រៀន។
ខ្លឹមសារសំខាន់ៗនៃវគ្គបណ្តុះបណ្តាលរួមមាន៖
១-មូលដ្ឋានគ្រឹះនៃការបណ្តុះបណ្តាលដោយលើសមត្ថភាពស្នូល
២-ការរៀបចំវិធីសាស្ត្រនៃការរៀន និងបង្រៀន
៣-ការគ្រប់គ្រងថ្នាក់ក្នុងបរិបទការសិក្សាទ្រឹស្ដី អនុវត្តត្រាប់ និងកម្មសិក្សា ព្រមទាំងការវាយតម្លៃនិស្សិត ដោយមានការបញ្ចូលការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)
៤-ការវិភាគក្នុងការងាររៀបចំកិច្ចតែងការបង្រៀន ព្រមទាំងឧបករណ៍វាយតម្លៃផងដែរប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
ការចូលរួមវគ្គបណ្តុះបណ្តាលនេះ ស្របតាមការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យ អន្តរជាតិ ក្នុងការលើកកម្ពស់គុណភាពនៃការអប់រំក្នុងវិស័យសុខាភិបាល ឱ្យឆ្លើយតបទៅនឹងស្តង់ដារជាតិ និងអន្តរជាតិ។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh

















