និស្សិតថ្នាក់វេជ្ជបណ្ឌិត ឆ្នាំទី៥ នៃសាកលវិទ្យាល័យអន្តរជាតិ (IU) កំពុងចុះកម្មសិក្សាលើមុខវិជ្ជា វេជ្ជសាស្ត្រ សល្យសាស្ត្រ រោគកុមារ និងសម្ភព-រោគស្ត្រី នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ
កម្មសិក្សានេះមានគោលបំណងពង្រឹងចំណេះដឹង ជំនាញគ្លីនិក និងក្រមសីលធម៌វិជ្ជាជីវៈរបស់និស្សិត តាមរយៈការអនុវត្តជាក់ស្តែងក្នុងការសម្ភាសប្រវត្តិជំងឺ ការពិនិត្យរាងកាយ ការវាយតម្លៃ និងការថែទាំអ្នកជំងឺ ក្រោមការណែនាំ និងការត្រួតពិនិត្យដោយផ្ទាល់ពីគ្រូពេទ្យជំនាញ។ Follow us with Facebook Page:...


