អបអរសាទរ ទិវាគិលានុបដ្ឋាកអន្តរជាតិ ក្រោមប្រធានបទ៖ «គិលានុបដ្ឋាក គឺជាអនាគតរបស់យើង ផ្ដល់ការគាំទ្រដល់គិលានុបដ្ឋាក គឺសង្គ្រោះជីវិត»
នារសៀលថ្ងៃទី 16 ខែមីនា ឆ្នាំ 2026 កន្លងទៅនេះ International University បានរៀបចំវេទិកាអបអរសាទរ ទិវាគិលានុបដ្ឋាកអន្តរជាតិ ដោយមានការចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ព្រឹត្តបុរស ព្រឹត្តបុរសរង នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ ថែទាំវេជ្ជសាស្ត្រ រួមទាំង លោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតជំនាញគិលានុបដ្ឋាក-ឆ្មប ផងដែរ។
កម្មវិធីនេះបានផ្ដល់ឱកាសដល់និស្សិត ក្នុងការស្តាប់ការចែករំលែកបទពិសោធន៍ ការពិភាក្សាជាក្រុម និងការណែនាំអំពីវិជ្ជាជីវៈសុខាភិបាល ពីសំណាក់សាស្ត្រាចារ្យ និងអ្នកជំនាញជាច្រើន។ ការចែករំលែកទាំងនេះ បានជួយបំភ្លឺផ្លូវ បណ្ដុះទឹកចិត្ត និងពង្រឹងឆន្ទៈរបស់និស្សិត ក្នុងការក្លាយជាគិលានុបដ្ឋាកដែលមានសមត្ថភាព សីលធម៌ និងក្ដីមេត្តាករុណា។
គិលានុបដ្ឋាក មិនត្រឹមតែជាអ្នកថែទាំអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងដ៏សំខាន់ក្នុងការកសាងប្រព័ន្ធសុខាភិបាល និងសង្គ្រោះជីវិតមនុស្សជារៀងរាល់ថ្ងៃ។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh

















