លោកវេជ្ជបណ្ឌិត ទន់ សុខសម្បត្តិ បានដឹកនាំនិស្សិតដែលជាសមាជិក-សមាជិកាសម័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ អន្តរជាតិ ចូលរួមសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី១១ និងសន្និសីទវេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិន លើកទី៦
ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងការវះកាត់បែបទំនើប» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅសាកលវិទ្យាល័យប៊ែលធី សាខាចោមចៅ កាលពីថ្ងៃទី២៩ ខែមីនា ឆ្ណាំ២០២៦ ។

















