កម្មវិធីប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតថតរូប OPPO x University រដូវកាលទី៣
នាថ្ងៃទី២៨ កន្លងទៅ តំណាងសាកលវិទ្យាល័យអន្តរជាតិ បានចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតថតរូប OPPO x University រដូវកាលទី៣ ដែលបានរៀបចំឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh។
កម្មវិធីនេះត្រូវបានកត់សម្គាល់ថាជាកម្មវិធីដ៏ល្អមួយ ដែលផ្តល់ឱកាសឲ្យនិស្សិតចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងវិស័យថតរូបនៅសម័យឌីជីថល ព្រមទាំងជួយលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាថតរូបសម័យទំនើបផងដែរ។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh

















