សេចក្តីជូនដំណឹង សាកលវិទ្យាល័យ អន្តរជាតិ មានកិត្តិយសសូមជម្រាបជូន បេក្ខជន-បេក្ខនារីទាំងអស់ ឱ្យបានជ្រាបថា សាកលវិទ្យាល័យ អន្តរជាតិ ត្រូវការជ្រើសរើសសាស្ត្រាចារ្យបង្រៀន នៅសាខាសាកលវិទ្យាល័យ អន្តរជាតិ ទីតាំងខេត្តស្ទឹងត្រែង ក្នុងលក្ខខណ្ឌតម្រូវដូចខាងក្រោម៖
លក្ខខណ្ឌជ្រើសរើស៖
១.ភារកិច្ចទទួលខុសត្រូវ
• បង្រៀន និងបង្វឹកនិស្សិតតាមការស្នើសុំរបស់សាកលវិទ្យាល័យ ទៅតាមជំនាញផ្ទាល់ខ្លួន។
• ស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពខ្លឹមសារនៃការបង្រៀនជាប្រចាំ។
• រៀបចំគម្រោងផែនការបង្រៀនមុខវិជ្ជាតាមទម្រង់ណែនាំរបស់ ស.អ។
២.លក្ខខណ្ឌតម្រូវ
•សញ្ញាបត្រចាប់ពីអនុបណ្ឌិតឡើងទៅ លើជំនាញក្រៅសុខាភិបាល ឬមានតម្លៃស្មើ
•ផ្តល់ឯកសារចាំបាច់ រួមមានច្បាប់កូពីនៃសញ្ញាបត្រ វិញ្ញាបនបត្រនិងលិខិតបញ្ជាក់ពាក់ព័ន្ធ ការចុះបញ្ជីក្នុងគណៈវិជ្ជាជីវៈ ការឆ្លងកាត់វគ្គគរុកោសល្យ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនជាដើម ដោយមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចតាមការចាំបាច់។
•មានបទពិសោធន៍បង្រៀនយ៉ាងតិច ៥ឆ្នាំ
•ចេះភាសាអង់គ្លេស ប្រើប្រាស់បាន
•ចេះកុំព្យូទ័រយ៉ាងស្ទាត់ជំនាញ
កាលបរិច្ឆេទការទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
បេក្ខជន-បេក្ខនារីមានចំណាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូបសង្ខេប (CV) និងឯកសារពាក់ព័ន្ធមកសាកលវិទ្យាល័យ អន្តរជាតិ រៀងរាល់ម៉ោងធ្វើការ
នៅអគារលេខ ៨៩-៩៥ ផ្លូវ១៩៨៤ កែង១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម និងការទំនាក់ទំនង៖
Telegram/ទូរស័ព្ទ៖ 087 777 305 / 011 225 328
Email៖ [email protected]
















