នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥ សាកលវិទ្យាល័យ អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខាលើ ការចុះអនុស្សរណៈនៃការយោគបល់គ្នារវាង ក្រុមហ៊ុន បូលីណូ អ៊ិនធើណេសសិនណលគ្រុប និង ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរុិនស៏ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាអន្តរការណ៍
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតេយភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាស្ត្រាចារ្យ មហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ ព្រមទាំងមានការចូលរួមពី គណៈគ្រប់គ្រងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរុិនស៏ រួមជាមួយ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ អន្តរជាតិ។
អនុសារណៈនៃការយោគយល់គ្នានេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យអប់រំ និងវិស័យធានារ៉ាប់រង តាមរយៈការផ្តល់ព័ត៌មាន ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយអំពី ធានារ៉ាប់រងអាយុជីវិត ដល់បុគ្គលិក និងនិស្សិតរបស់សាកលវិទ្យាល័យ អន្តរជាតិ។
កិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងថា នឹងចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការការពារហានិភ័យហិរញ្ញវត្ថុ បង្កើនសុខុមាលភាព និងសុវត្ថិភាពសង្គម ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការរីកចម្រើនយ៉ាងចីរភាពរបស់ស្ថាប័នទាំងពីរ។
………………………………………
On the morning of December 13, 2025, the International University organized a signing ceremony for a Memorandum of Understanding (MOU) between Bolyno International Group and Forte Life Assurance to strengthen cooperation and promote mutual development.
The ceremony took place under the distinguished chairmanship of H.E Prof. Dr Sabo Ojano, President of the International University, with the participation of the board of directors of Forte Life Assurance, as well as faculty members and students of the International University.
This Memorandum of Understanding aims to enhance collaboration between the education and insurance sectors through the provision of information, training, and awareness-raising on life insurance for the university’s staff and students.
This cooperation is expected to contribute to promoting awareness of the importance of financial risk protection, improving well-being and social security, and creating new opportunities for human resource development and sustainable growth for both institutions.

















