នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាគណៈអធិបតី ពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីប្រពន្ធ័ទិន្នន័យ សាយភាយ និងបំលាស់ទីសារធាតុពុល ចូលទៅក្នុងបរិស្ថាន (Pollutant Release and Transfer Register – PRTR) សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងបរិបទសម្របសម្រួលនឹង ច្បាប់ស្ដីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ និងអនុវត្តតាមកម្មវិធីការងាររដ្ឋបាលក្រសួងបរិស្ថាន
នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាគណៈអធិបតី ពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីប្រពន្ធ័ទិន្នន័យ សាយភាយ និងបំលាស់ទីសារធាតុពុល ចូលទៅក្នុងបរិស្ថាន (Pollutant Release and Transfer Register – PRTR) សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងបរិបទសម្របសម្រួលនឹង ច្បាប់ស្ដីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ និងអនុវត្តតាមកម្មវិធីការងាររដ្ឋបាលក្រសួងបរិស្ថាន។
សិក្ខាសាលាថ្នាក់ជាតិនេះមានគោលបំណងសំខាន់ៗ៖ ១,បង្កើតឆន្ទៈរួម និងប្រមូលយោបល់បច្ចេកទេសពីស្ថាប័នរដ្ឋ វិស័យឯកជន និងសង្គមស៊ីវិល ដើម្បីគាំទ្រការអភិវឌ្ឍប្រព័ន្ធ PRTR។ ២,ពង្រឹងមូលដ្ឋានទិន្នន័យជាតិអំពីការបញ្ចេញសារធាតុពុល និងការបំលាស់ទីសារធាតុគ្រោះថ្នាក់ពីវិស័យឧស្សាហកម្មផ្សេងៗ។ ៣,ឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិរបស់ OECD និងទទួលបានជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍។ ៤,បង្កើតប្រព័ន្ធព័ត៌មានបរិស្ថានដែលមានតម្លាភាព អាចចូលប្រើបាន និងគាំទ្រការធ្វើសេចក្តីសម្រេចសម្រាប់គោលនយោបាយបរិស្ថានជាតិ។
សិក្ខាសាលានេះនឹងចូលរួមយ៉ាងសំខាន់ក្នុងការរៀបចំមុខងារប្រព័ន្ធ PRTR ឲ្យមានប្រសិទ្ធភាព និងរឹងមាំ ដើម្បីគាំទ្រការគ្រប់គ្រងបរិស្ថានប្រកបដោយចីរភាព និងការអភិវឌ្ឍអេកូឡូស៊ីនៅកម្ពុជា។

















