សិក្ខាសាលាស្ដីពី “បាឋកថាពិសេសស្តីពីវេជ្ជសាស្ត្រស្តារនីតិសម្បទាឆ្នាំ២០២៥” នាព្រឹក ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ សាកលវិទ្យាល័យ អន្តរជាតិ សហការជាមួយ Presbyterian Medical Center ប្រទេសកូរ៉េ បានរៀបចំសិក្ខាសាលាស្ដីអំពី “បាឋកថាពិសេសស្តីពីវេជ្ជសាស្ត្រស្តារនីតិសម្បទាឆ្នាំ២០២៥”
សិក្ខាសាលាស្ដីពី “បាឋកថាពិសេសស្តីពីវេជ្ជសាស្ត្រស្តារនីតិសម្បទាឆ្នាំ២០២៥”
នាព្រឹក ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ សាកលវិទ្យាល័យ អន្តរជាតិ សហការជាមួយ Presbyterian Medical Center ប្រទេសកូរ៉េ បានរៀបចំសិក្ខាសាលាស្ដីអំពី “បាឋកថាពិសេសស្តីពីវេជ្ជសាស្ត្រស្តារនីតិសម្បទាឆ្នាំ២០២៥”។
កម្មពិធីសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាស្ត្រាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ លោក ផន ហៀប អនុប្រធានសមាគមន៍ព្យាបាលកាយសម្បទាកម្ពុជា និង Dr. Daeyoung Lee តំណាងពេទ្យ Presbyterian Medical Center ប្រទេសកូរ៉េ។
ការចូលរួមក្នុងកម្មវិធីនេះ មានគោលបំណងបង្កើនចំណេះដឹង និងជំនាញស្តារនីតិសម្បទា ដោយផ្តល់ឱកាសឲ្យអ្នកចូលរួមស្វែងយល់ពីបទពិសោធន៍របស់គ្រូពេទ្យឯកទេសអន្តរជាតិ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីជំនាញព្យាបាលដោយចលនានៅកម្ពុជា។
ជាចុងក្រោយ ឯកឧត្ដមសាកលវិទ្យាធិការ បានថ្លែងអំណរគុណដល់ Presbyterian Medical Center ប្រទេសកូរ៉េ និងក្រុមគ្រូពេទ្យឯកទេស ដែលបានអញ្ជើញមកចូលរួមពីប្រទេសកូរ៉េ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសទំនើបៗ ស្តីពីវិស័យកាយសម្បទា ព្រមទាំងផ្តល់ឱកាសដល់និស្សិតកម្ពុជា បានចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានៅប្រទេសកូរ៉េផងដែរ។
…………………………………………………..
Workshop on “Special Lecture on Rehabilitation Medicine 2025”
On the morning of Saturday, September 13, 2025, the International University, in collaboration with the Presbyterian Medical Center from South Korea, organized a workshop on “Special Lecture on Rehabilitation Medicine 2025.”
The workshop was held under the high H.E Prof Dr. Sabo Ojano, President of the International University, Mr. Phan Hiep, Deputy Director of Cambodian Physical Therapy Association, and Dr. Daeyoung Lee, a representative doctor from the Presbyterian Medical Center, South Korea.
The purpose of this workshop was to enhance knowledge and skills in rehabilitation medicine by providing participants with the opportunity to learn from the experiences of international medical specialists, as well as to promote awareness about physical therapy practices in Cambodia.
Lastly, His Excellency the President expressed his sincere gratitude to the Presbyterian Medical Center in South Korea and the team of medical specialists who came from South Korea for sharing their knowledge, experiences, as well as for providing opportunities for Cambodian students to participate in study exchange programs in Korea.

















