កម្មវិធីសិក្ខាសាលាស្តីអំពីការតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ និងការប្រកាសប្រគល់អាហារូបករណ៍សម្រាប់សិស្សានុសិស្សតាមវិទ្យាល័យក្នុងខេត្តកំពត និងខេត្តកែប
នៅព្រឹក ថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ សាខាសាកលវិទ្យាល័យអន្តរជាតិ ខេត្តកំពត បានរៀបចំកម្មវិធីសិក្ខាសាលាមួយ ស្តីអំពី “ការតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ ក្នុងការជ្រើសរើសជំនាញនៅថ្នាក់ឧត្តមសិក្សា និងការប្រកាសប្រគល់អាហារូបករណ៍សម្រាប់សិស្សានុសិស្សតាមវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦”។
កម្មវិធីសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាស្ត្រាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ និងសាស្ត្រាចារ្យ មឿក សុជាតិ ដែលជាវាគ្មិនកិត្តិយស។
កម្មវិធីនេះមានគោលបំណងចែករំលែកបទពិសោធន៍សំខាន់ៗសម្រាប់សិស្សានុសិស្ស មុនពេលប្រឡងបាក់ឌុប និងការប្រកាសប្រគល់អាហារូបករណ៍សម្រាប់សិស្សានុសិស្សតាមវិទ្យាល័យក្នុងខេត្តកំពត និងខេត្តកែប។

















