កម្មវិធីសិក្ខាសាលាស្តីអំពីការតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ និងការប្រកាសប្រគល់អាហារូបករណ៍១០០% ជូនកូនៗវីរជន ដែលពលីក្នុងសង្គ្រាម ព្រមទាំងផ្តល់អាហារូបករណ៍៥០% ជូនដល់សិស្សានុសិស្សតាមវិទ្យាល័យ ក្នុងខេត្តសៀមរាប
កម្មវិធីសិក្ខាសាលាស្តីអំពីការតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ និងការប្រកាសប្រគល់អាហារូបករណ៍១០០% ជូនកូនៗវីរជន ដែលពលីក្នុងសង្គ្រាម ព្រមទាំងផ្តល់អាហារូបករណ៍៥០% ជូនដល់សិស្សានុសិស្សតាមវិទ្យាល័យ ក្នុងខេត្តសៀមរាប។
នាព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ សាខាសាកលវិទ្យាល័យ អន្តរជាតិ ខេត្តសៀមរាប បានរៀបចំកម្មវិធីសិក្ខាសាលាមួយ ស្តីអំពី “ការតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ និងការប្រកាសប្រគល់អាហារូបករណ៍១០០% ជូនកូនៗវីរជន ដែលពលីក្នុងសង្គ្រាម ព្រមទាំងផ្តល់អាហារូបករណ៍៥០% ជូនដល់សិស្សានុសិស្សតាមវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦”។
កម្មវិធីសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាស្ត្រាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ។
កម្មវិធីនេះមានគោលបំណងចែករំលែកបទពិសោធន៍សំខាន់ៗសម្រាប់សិស្សានុសិស្ស មុនពេលប្រឡងបាក់ឌុប និងការប្រកាសប្រគល់អាហារូបករណ៍សម្រាប់សិស្សានុសិស្សតាមវិទ្យាល័យ ក្នុងខេត្តសៀមរាប។

















