សារលិខិតអបអរសាទរ គម្រប់ខួប២៣ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យ អន្តរជាតិ
ក្នុងរយៈកាល២៣ឆ្នាំមកនេះ ក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា សកលវិទ្យាល័យអន្តរជាតិ បានបំពេញបេសកកម្មរបស់ខ្លួនជាច្រើនសន្ធឹកសន្ធាប់ ក្រោមទិសស្លោក«គុណភាពជាចម្បង»។
ក្នុងឱកាសខួបលើកទី២៣នេះ ខ្ញុំសូមសម្តែងនូវមនោសព្ចោតនាសោមនស្សរីករាយ និងសូមលើកហត្ថបួងសួងដល់ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោកសូមមេត្តាតាមជួយ អភិបាល ប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យ អន្តរជាតិ សូមប្រកបដោយសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ អាយុយឺនយូរ សុខភាពបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវាងវៃ បានដល់គ្រប់ៗរូប និងក្រុមគ្រួសារ។
















