សេចក្តីជូនដំណឹង! គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិតជាអ្នកខ្ចី ឬអ្នករួមខ្ចី ក្នុងប្រតិបត្តិការដោយផ្ទាល់នៅសមរភូមិប្រយុទ្ធ អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី មានកិត្តិយសសូមជម្រាបដំណឹងជូន អតិថិជន និងសាធារណជន មេត្តាជ្រាបថា យោងតាមសេចក្តីអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំលេខៈ ធ១៧.០២៥.០១៩ ស.ក.ណ.ន ចុះថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ធនាគារជាតិ នៃកម្ពុជា ក្រោមការដឹកនាំរបស់ លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិតជាអ្នកខ្ចី ឬអ្នករួមខ្ចី ក្នុងប្រតិបត្តិការដោយផ្ទាល់នៅសមរភូមិប្រយុទ្ធ អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជន និងសាច់ញាតិយោធិនពលីទាំងអស់ ដែលរងនូវផលប៉ះពាល់ ទំនាក់ទំនងមកកាន់ការិយាល័យ ឌែលតា ណាមួយដែលនៅជិតលោកអ្នកបំផុត។
















