សាកលវិទ្យាល័យអន្តរជាតិ សូមចូលរួមអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់គ្នា! សេចក្តីខិតខំប្រឹងប្រែង កំណត់ចិត្ត និងភាពមិនបោះបង់ បាននាំឲ្យនិស្សិតទាំងអស់ឈានដល់ជោគជ័យដ៏គួរឱ្យមោទនភាពនេះ
នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ សាកលវិទ្យាល័យអន្តរជាតិ (IU) បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ អន្តរជាតិ ទីតាំងគោលរាជធានីភ្នំពេញ។
ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនេះមានការចូលរួម និងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាស្ត្រាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ និងលោកជំទាវ ព្រមទាំងវត្តមាន លោក លោកស្រី ជាសាស្រ្តចារ្យ បុគ្គលិក អាណាព្យាបាលនិស្សិត និងភ្ញៀវកិត្តិយសជាច្រើនទៀត។
នាឱកាសនេះផងដែរ ឯកឧត្តមសាកលវិទ្យាធិការ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់និស្សិតក្នុងអំឡុងពេលសិក្សាកន្លងមក ព្រមទាំងលើកឡើងអំពីតួនាទីសំខាន់ ក្នុងការរួមចំណែក ដើម្បីចូលរួមបង្កើត និងកសាងវិស័យបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសដើម្បីលើកស្ទួយធនធានមនុស្ស ជាតិយើងក្រោមការដឹងនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ផងនោះដែរ លោកបានបញ្ជាក់ថា តម្លៃនៃការអប់រំ គឺជាគន្លឹះសំខាន់មួយ ក្នុងការបើកឱកាសថ្មីៗ និងជាចំណុចជំរុញឲ្យមានអនាគតល្អ និងរឹងមាំសម្រាប់ប្រទេសជាតិកម្ពុជាយើង។
សូមនិស្សិតទាំងអស់ចូលតាម Link ខាងក្រោម ដើម្បីស្វែងរករូបភាពរបស់ខ្លួន

















