លោកបណ្ឌិត ឃីម គឹមឆូយ ព្រឹទ្ធបុរសរង នៃមហាវិទ្យាល័យឱសថសាស្ត្រ សាកលវិទ្យាល័យអន្តរជាតិ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុង «វគ្គបណ្តុះបណ្ដាលស្ដីពីបទបញ្ញត្តិនៃការត្រួតពិនិត្យគុណភាពវ៉ាក់សាំង ឱសថប្រឆាំងនឹងជម្ងឺមហារីក និងផលិតផល Biosimilar» ដែលបានរៀបចំនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដោយមានការបណ្តុះបណ្ដាលពីអ្នកជំនាញមកពី US Pharmacopeia (USP)។
វគ្គបណ្តុះបណ្ដាលនេះ ផ្ដោតសំខាន់លើការត្រួតពិនិត្យ ការរៀបចំឯកសារ និងការវិភាគគុណភាពវ៉ាក់សាំងនៅក្នុងមន្ទីរពិសោធន៍ មុនពេលអនុញ្ញាតឱ្យនាំចូល ចែកចាយ និងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្ដាលនេះ លោកបណ្ឌិត នឹងធ្វើការចែករំលែកបន្តទៅដល់និស្សិតឱសថសាស្ត្រ ដើម្បីជួយពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងធានាថា នៅពេលបញ្ចប់ការសិក្សា និស្សិតអាចមានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការអនុវត្តការងារពាក់ព័ន្ធនឹងការត្រួតពិនិត្យគុណភាពវ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាព និងតាមស្តង់ដារអន្តរជាតិ។
…………………………………………….
Dr. Khim Koemchhoy, Vice Dean of the Faculty of Pharmacy at the International University, was invited to participate in the “Training Course on Regulatory Requirements for Quality Control of Vaccines, Anti-Cancer Medicines, and Biosimilar Products,” which was held at the National Health products Quality Control center (NHQC) and conducted by experts from the United States Pharmacopeia (USP).
This training course focused on quality control procedures, documentation preparation, and laboratory analysis of vaccines prior to their authorization for importation, distribution, and use in the Kingdom of Cambodia.
The knowledge and experience gained from this training will be shared by Dr. Khim Koemchhoy with pharmacy students to strengthen their professional competencies and to ensure that, upon graduation, they are well qualified to effectively perform tasks related to vaccine quality control in accordance with international standards.

















