វគ្គបណ្តុះបណ្តាលទន្តសាស្រ្តលើកទី៣ នៃសាកលវិទ្យាល័យ អន្តរជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” វិវឌ្ឍនៈភាពនៃវិស័យទន្តសាស្រ្តកម្ពុជា ” នៅព្រឹក ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ មហាវិទ្យាល័យទន្តវទនសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ បានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលទន្តសាស្រ្តលើកទី៣ ក្រោមប្រធានបទ ” វិវឌ្ឍនៈភាពនៃវិស័យទន្តសាស្រ្តកម្ពុជា
វគ្គបណ្តុះបណ្តាលទន្តសាស្រ្តលើកទី៣ នៃសាកលវិទ្យាល័យ អន្តរជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” វិវឌ្ឍនៈភាពនៃវិស័យទន្តសាស្រ្តកម្ពុជា “
នៅព្រឹក ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ មហាវិទ្យាល័យទន្តវទនសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ បានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលទន្តសាស្រ្តលើកទី៣ ក្រោមប្រធានបទ ” វិវឌ្ឍនៈភាពនៃវិស័យទន្តសាស្រ្តកម្ពុជា”។
កម្មវិធីបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់បណ្ឌិត សឿន សម្បត្តិ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ មហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ និងក្រោមការដឹកនាំផ្ទាល់របស់សាស្ត្រាចារ្យ ទួន ហាក់ ព្រឹទ្ធបុរស និងលោកទន្តបណ្ឌិត ហេង ច័ន្ទណាវុឌ្ឍ ព្រឹទ្ធបុរសរង មហាវិទ្យាល័យទន្តវទនសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ ដោយមានគាំទ្រ និងចូលរួមពីសំណាក់គ្រួសារទន្តសាស្ត្រកម្ពុជាទាំងអស់ រួមមានគណៈទន្តពេទ្យកម្ពុជា សមាគមពត់ធ្មេញកម្ពុជា សមាគមទន្តពេទ្យកម្ពុជា សមាគមវះកាត់មុខមាត់ ឆ្អឹងថ្គាម សមាគមដាំបង្គោលក្នុងឆ្អឹង សមាគមព្យាបាលរន្ធឬសធ្មេញកម្ពុជា តំណាងមហាវិទ្យាល័យទន្តសាស្ត្រនៃគ្រឹះស្ថានបណ្តុះបណ្តាលទាំងឡាយនៅកម្ពុជា ព្រមទាំងអ្នកវិជ្ជាជីវៈទន្តសាស្ត្រ និងនិស្សិតទន្តសាស្ត្រជាច្រើនរូប។
កម្មវិធីបណ្តុះបណ្តាលនេះ មានគោលបំណងបន្តលើកកម្ពស់វិស័យទន្តសាស្ត្រនៅកម្ពុជា តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញថ្មីៗ ពីវាគ្មិនកិត្តិយសជាច្រើនដែលមានសារៈប្រយោជន៍ សម្រាប់ការអនុវត្តការងារគ្លីនិកប្រចាំថ្ងៃ។
ចាប់ពីម៉ោង: ០៧:៣០ នាទីព្រឹក ដល់ ០៥:៣០ នាទីល្ងាច
ចូលរួមក្រុមតេឡេក្រាម: https://t.me/iudsc2025
Gmail: [email protected]

















