បន្ទាប់ពីបញ្ចប់ការទស្សនកិច្ចនៅសាកលវិទ្យាល័យ University of Massachusetts រួចមក តបតាមការអញ្ជើញរបស់មហាវិទ្យាល័យ Discover Middlesex College នៅសហរដ្ឋអាមេរិក ឯកឧត្ដមសាកលវិទ្យាធិការ និងសាកលវិទ្យាធិការរង បានអញ្ជើញទស្សនកិច្ចដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការជាដៃគូ ដែលក្នុងនោះផ្តោតពិសេសទៅលើកម្មវិធីផ្នែកវិទ្យាសាស្ត្រ ក៏ដូចជាការផ្លាស់ប្តូរនិស្សិតទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក
បន្ទាប់ពីបញ្ចប់ការទស្សនកិច្ចនៅសាកលវិទ្យាល័យ University of Massachusetts រួចមក។
តបតាមការអញ្ជើញរបស់មហាវិទ្យាល័យ Discover Middlesex College នៅសហរដ្ឋអាមេរិក ឯកឧត្ដមសាកលវិទ្យាធិការ និងសាកលវិទ្យាធិការរង បានអញ្ជើញទស្សនកិច្ចដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការជាដៃគូ ដែលក្នុងនោះផ្តោតពិសេសទៅលើកម្មវិធីផ្នែកវិទ្យាសាស្ត្រ ក៏ដូចជាការផ្លាស់ប្តូរនិស្សិតទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។
ក្នុងនោះ មហាវិទ្យាល័យជាដៃគូបានគាំទ្រនូវគំនិតផ្តួចផ្តើម ដើម្បីបង្កើតជាច្រកមួយសម្រាប់អនុញ្ញាតឲ្យនិស្សិតកម្ពុជាអាចធ្វើការផ្លាស់ប្តូរការសិក្សា តាមរយៈកម្មវិធីសហប្រតិបត្តិការណ៍នេះ។
ជាចុងក្រោយ ឯកឧត្ដមសាកលវិទ្យាធិការ បានថ្លែងអំណរគុណដល់មហាវិទ្យាល័យ Discover Middlesex College ដែលបានបើកឱកាសដល់និស្សិតតាមរយៈសាកលវិទ្យាល័យ អន្តរជាតិ ក្នុងការផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក ហើយកិច្ចសហការនេះ សាកលវិទ្យាល័យទាំងពីរនិងបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។
…………………………………..
After completing a visit to the University of Massachusetts.
Following the invitation of the Discover Middlesex College in the United States, His Excellency the University President and the Vice President undertook an official visit to the United States.
As part of the collaboration, the partner college expressed strong support for the initiative to establish a pathway that allows Cambodian students to participate in exchange programs through this cooperative agreement.
Finally, The President expressed his deep gratitude to Discover Middlesex College for creating such opportunities for students through international university partnerships, enabling academic exchange in the United States. Both institutions are committed to further strengthening their relationship and expanding the depth and closeness of their cooperation.

















