កាលពីថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ សមាជិក-សមាជិកាសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ អន្តរជាតិ បានចូលរួមជាមួយអង្គការ International Medical Relief (IMR) របស់សហរដ្ឋអាម៉េរិក ដែលបានសហការជាមួយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា(ស.គ.ស.ស.យ.ក.) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ នៅសាលាឃុំវល្លិសរ ឃុំវល្លិសរស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

















