ឯកឧត្តមសាស្រ្តាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ សាកលវិទ្យាល័យ អន្តរជាតិ បានជួបពិភក្សាជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃស្ថានទូតឥណ្ឌា ប្រចាំប្រទេសកម្ពុជា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥
ឯកឧត្តមសាស្រ្តាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ សាកលវិទ្យាល័យ អន្តរជាតិ បានជួបពិភក្សាជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃស្ថានទូតឥណ្ឌា ប្រចាំប្រទេសកម្ពុជា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។
កិច្ចជំនួបនេះ ឯកឧត្តមសាកលវិទ្យាធិការ បានជម្រាបជូន ឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌា អំពីសាវតានៃសហប្រតិបត្តិការល្អ រវាងសាកលវិទ្យាល័យ អន្តរជាតិ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាពេលកន្លងមកដូច ការប្រារព្ភធ្វើកម្មវិធីផ្លាស់ប្តូរវប្បធម៌ខ្មែរ-ឥណ្ឌា ការអញ្ជើញធ្វើបាឋកថា របស់ឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌា អាណត្តិមុនៗ នៅសាកលវិទ្យាល័យ ការផ្តល់សៀវភៅពុម្ភផ្នែកវេជ្ជសាស្ត្រ និងធុរកិច្ច និងការអញ្ជើញថ្នាក់ដឹកនាំសាកលវិទ្យាល័យ អន្តរជាតិ ដើម្បីចូលរួមកម្មវិធីនានា របស់ស្ថានទូតឥណ្ឌាជាដើម។
ស្របពេលគ្នានេះ ឯកឧត្តមសាកលវិទ្យាធិការ បានរាយការណ៍ពីគម្រោងធំៗ ២ ក្នុងមានគម្រោង Tele-Medicine/Education និង គម្រោង Center of Excellence in IT and IT Enabled Services ដែលរដ្ឋាភិបាលឥណ្ឌាសម្រេចផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គាំទ្រអោយសាកលវិទ្យាល័យ អន្តរជាតិ ទទួលអនុវត្តគម្រោងទាំង ២ នេះ។ បន្ថែមពីនេះ សាកលវិទ្យាល័យ អន្តរជាតិ នឹងរៀបចំដំណើរទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យមួយចំនួននៅប្រទេសឥណ្ឌា តាមការណែនាំរបស់ស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា នាពេលអនាគត។
…………………………………………………………….
On September 5, 2025, H.E. Prof. Dr. Sabo Ojano, President of International University, held a meeting with H.E. Vanlalvawna Bawitlung, Ambassador of India to Cambodia.
During the meeting, the Rector informed the Ambassador about the history of good cooperation between the International University and the Embassy of India in Cambodia. This included joint activities such as organizing the Khmer-India Cultural Exchange Program, inviting former Indian Ambassadors to deliver lectures at the University, the provision of medical and business textbooks, and the participation of the University’s leadership in various programs organized by the Indian Embassy.
At the same time, the President reported on two major projects: the Tele-Medicine/Education Project and the Center of Excellence in IT and IT Enabled Services Project, which the Government of India has granted to the Royal Government of Cambodia, with support from the Ministry of Foreign Affairs and International Cooperation for the International University to implement.
In addition, the International University plans to organize a study visit to a number of universities in India, under the guidance of the Embassy of India in Cambodia, in the near future.

















