សាកលវិទ្យាល័យអន្តរជាតិ និងសាកលវិទ្យាល័យគីតាសាតូ ចុះអនុស្សរណៈយោគយល់គ្នា
មហាវិទ្យាល័យវេជ្ជសាស្ត្រ និងរោគកុមារនៃសាកលវិទ្យាល័យអន្តរជាតិ និងសាកលវិទ្យាល័យគីតាសាតូនៃប្រទេសជប៉ុន បានចុះអនុស្សរណៈយោគយល់គ្នាមួយដើម្បីលើកកម្ពស់វិស័យអប់រំ និងការផ្លាស់ប្ដូរការសិក្សា។
សាកលវិទ្យាល័យទាំងពីរបានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការលើចំនុចចំនួន ៤ ដែលមានដូចជា៖ ក) ការផ្លាស់ប្ដូរបុគ្គលិក និងអ្នកស្រាវជ្រាវ។ ខ) ការផ្លាស់ប្ដូរនិស្សិតឲ្យទៅសិក្សា។ គ) ការផ្លាស់ប្ដូរសម្ភារសិក្សា ឯកសារ និងព័ត៌មាន។ ឃ) ចូលរួមក្នុងកិច្ចការស្រាវជ្រាវរួមគ្នា និងរៀបចំវេទិកាពិភាក្សា។
ដើម្បីសម្រេចនូវសកម្មភាពខាងលើ សាកលវិទ្យាល័យទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈ និងផ្លាស់ប្ដូរគ្នាទុកជាឯកសារ។