ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យ អន្តរជាតិ និងវិទ្យាស្ថាន Emilio Aguinaldo ប្រទេសហ្វីលីពីន
(សអ.ភ្នំពេញ) ព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នាសាកលវិទ្យាល័យ អន្តរជាតិ មានពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាង
សាកលវិទ្យាល័យ អន្តរជាតិ និងមហាវិទ្យាល័យ Emilio Aguinaldo ប្រទេសហ្វីលីពីន។ ថ្លែងទៅកាន់អង្គពិធីដ៏ថ្លៃថា្លនេះ ឯកឧត្តមសាស្ត្រាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ បានសង្កត់ធ្ងន់ថា ដើម្បីលើកកម្ពស់គុណភាពអប់រំ សាកលវិទ្យាល័យ អន្តរជាតិ បានខិតខំរឹតចំណងសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យនានា ទាំងក្នុង និងក្រៅតំបន់ ជាក់ស្តែងថ្ងៃនេះ តែម្តង។ សម្រាប់កម្មវិធីកិច្ចសហប្រតិបត្តិ ភាគីទាំងពីរ បានព្រមព្រៀមគ្នាលើ របៀបវារៈដូចខាងក្រោម៖
-កម្មវិធីផ្លាស់ប្តូរនិស្សិត
-កម្មវិធីផ្លាស់ប្តូសាស្ត្រាចារ្យ
-ការសិក្សាស្រាវជ្រាវរួមគ្នា
-កម្មវិធី Joint Degree និង Dual Degree
-ថ្នាក់បន្ត វេជ្ជបណ្ឌិត ត្រូវសិក្សាបន្ថែម ៥ឆ្នាំ សម្រាប់និស្សិតដែលមានសញ្ញាបត្រ បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រ ឧទាហរណ៍ បរិញ្ញាបត្រជីវសាស្រ្ត គីមីសាស្ត្រ គីមីចំណីអាហារ សំណង់ស៊ីវិល គិលានុបដ្ឋាក ឆ្មប ឱសថសាស្ត្រ និងមន្ទីរពិសោធន៍ ជាដើម៕