សេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទចុះឈ្មោះចូលរៀន កម្រិតថ្នាក់បរិញ្ញាបត្រ ក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦
សាកលវិទ្យាល័យ អន្តរជាតិ សូមជម្រាបជូនដំណឹងដល់និស្សិតទាំងអស់ ដែលបានប្រឡងជាប់ថ្នាក់ជាតិ ជ្រើសរើសចូលរៀនក្នុងវិស័យសុខាភិបាល កម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ នាសម័យប្រឡងថ្ងៃទី ៦–៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានជ្រាបថា សាកលវិទ្យាល័យ អន្តរជាតិ ឬវិទ្យាស្ថាន បូលីណូ (ខេត្តកំពង់ឆ្នាំង) និងសាខាសាកលវិទ្យាល័យ អន្តរជាតិ ខេត្តបាត់ដំបង និស្សិតទាំងអស់ត្រូវអញ្ជើញមកចុះឈ្មោះ និងដាក់ពាក្យចូលរៀន នៅការិយាល័យព័ត៌មាន នៃសាកលវិទ្យាល័យ អន្តរជាតិ ក្នុងរៀងរាល់ម៉ោងធ្វើការ។
កាលបរិច្ឆេទទទួលពាក្យចូលរៀន
សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ទទួលពាក្យចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះ រហូតដល់ថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៧៖០០ នាទី ជាកំណត់។
សូមនិស្សិតទាំងអស់អញ្ជើញមកចុះឈ្មោះឱ្យបានទាន់ពេលវេលាកំណត់។
សម្រាប់ព័ត៍មានលម្អិត៖

















