សាកលវិទ្យាល័យអន្តរជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គណៈគ្រប់គ្រងនៃទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឱកាសដ៏មានតម្លៃ ដែលបានអនុញ្ញាតឲ្យសាកលវិទ្យាល័យរបស់យើង បានចូលរួមក្នុងកម្មវិធីដ៏សំខាន់នេះ
កម្មវិធីទិវាជាតិអប់រំមានគោលបំណង ក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអប់រំទៅកាន់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងវិស័យឯកជន ដើម្បីជម្រុញឱ្យមានការយល់ដឹង និងទទួលស្គាល់ពីតម្លៃនៃការអប់រំបែបជំនាញដែលមានសារៈសំខាន់ខ្លាំង ក្នុងការកសាងអនាគតរឹងមាំ។...











