តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យ University of Massachusetts នៅសហរដ្ឋអាមេរិក ឯកឧត្ដមសាកលវិទ្យាធិការ និងសាកលវិទ្យាធិការរង បានអញ្ជើញទស្សនកិច្ចដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការជាដៃគូ ដែលក្នុងនោះផ្តោតទៅលើការផ្លាស់ប្តូរការសិក្សារវាងនិស្សិតសាកលវិទ្យាល័យទាំងពីរ ការផ្លាស់ប្តូរ និងការបណ្តុះបណ្តាលសាស្ត្រាចារ្យ និងបុគ្គលិក ដើម្បីពង្រឹងសមត្ថភាពបន្ថែម រួមជាមួយនឹងកិច្ចសហការផ្សេងៗទៀត។ ក្នុងនោះ សាកលវិទ្យាល័យជាដៃគូបានគាំទ្រនូវគំនិតផ្តួចផ្តើម ដើម្បីបង្កើតជាច្រកមួយសម្រាប់អនុញ្ញាតឲ្យនិស្សិតកម្ពុជាអាចធ្វើការផ្លាស់ប្តូរការសិក្សា តាមរយៈកម្មវិធីសហប្រតិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរ
ជាចុងក្រោយ ឯកឧត្ដមសាកលវិទ្យាធិការ បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ University of Massachusetts ដែលបានបើកឱកាសដល់និស្សិតតាមរយៈសាកលវិទ្យាល័យ អន្តរជាតិ ក្នុងការផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក ហើយកិច្ចសហការនេះ សាកលវិទ្យាល័យទាំងពីរនិងបន្តពង្រឹងទំនាក់ទំន...











