កម្មវិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាងសាកលវិទ្យាល័យ អន្តរជាតិ និងវិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង នាថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យ អន្តរជាតិ និងវិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអប់រំ ព្រមទាំងបង្កើតឱកាសដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួន និងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត លៀង ចន្ទរិទ្ធ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី សាស្ត្រាចារ្យ ថ្នាក់ដឹកនាំវិទ្យាល័យហ៊ុនសែន ប្រាសាទបាគង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ សិស្សានុសិស្សនឹងទទួលបានឱកាសកាន់តែច្រើន ក្នុងការស្វែងយល់អំពីជំនាញសិក្សា អាហារូបករណ៍ កម្មវិធីអភិវឌ្ឍជំនាញ និងសកម្មភាពអប់រំផ្សេងៗរបស់សាកលវិទ្យាល័យ អន្តរជាតិ ដែលអាចជួយតម្រង់ទិស រៀបចំផែនការសិក្សា និងជ្រើសរើសជំនាញសិក្សារបស់ខ្លួនបានកាន់តែច្បាស់លាស់។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh

















