ដំណើរទស្សនកិច្ចសិក្សាទៅកាន់វិទ្យាស្ថានពហុបច្ចេកវិទ្យា Zhejiang Dongfang Polytechnic សាធារណរដ្ឋប្រជាមានិតចិន
នាពេលថ្មីៗនេះ ប្រតិភូសាកលវិទ្យាល័យអន្តរជាតិ (IU) លោក វួច ពិសិដ្ឋ ប្រធានការិយាល័យកិច្ចការទំនាក់ទំនងអន្តរជាតិ និងលោក អ៊ី សុខឆាយ ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រថែទាំវេជ្ជសាស្ត្រ បានអញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកវិទ្យា Zhejiang Dongfang Polytechnic សាធារណរដ្ឋប្រជាមានិតចិន។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងស្ថាប័នទាំងពីរ តាមរយៈការផ្លាស់ប្តូរនិស្សិត និងបុគ្គលិក ការអភិវឌ្ឍកម្មវិធីសិក្សារួម (Joint Programs) ការស្រាវជ្រាវរួម កម្មវិធីផ្លាស់ប្តូរ (Exchange Programs) និងកម្មសិក្សា (Internship Programs) ព្រមទាំងការផ្លាស់ប្តូរវប្បធម៌ និងការជំរុញអន្តរភាវូបនីយកម្មក្នុងវិស័យឧត្តមសិក្សា។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh

















