កម្មវិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាងសាកលវិទ្យាល័យ អន្តរជាតិ និងវិទ្យាល័យ សុខអាន ត្រាំខ្នារ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យ អន្តរជាតិ និងវិទ្យាល័យ សុខអាន ត្រាំខ្នារ បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអប់រំ ព្រមទាំងបង្កើតឱកាសដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួន និងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សឿន សម្បត្តិ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អន្តរជាតិ លោក លោកស្រី សាស្ត្រាចារ្យ និងមានការអញ្ជើញចូលរួមពី នាយកវិទ្យាល័យ សុខអាន ត្រាំខ្នារ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សជាច្រើនរូប។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh

















