វគ្គបណ្ដុះបណ្ដាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ប្រធានបទ៖ «ក្រមសីលធម៌ឱសថការី និងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល»
មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យ អន្តរជាតិ (IU) មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនដំណឹងអំពីការរៀបចំ វគ្គបណ្ដុះបណ្ដាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development – CPD) សម្រាប់និស្សិតឱសថសាស្រ្ត និងឱសថការីកំពុងបន្តវិជ្ជាជីវៈ ក្រោមប្រធានបទ៖
«ក្រមសីលធម៌ឱសថការី និងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល»
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយមានការគាំទ្រពី គណៈឱសថការីជាតិកម្ពុជា និងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី៣ ព្រមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យ អន្តរជាតិ។
វាគ្មិនកិត្តិយស
សាស្ត្រាចារ្យជំ. វ៉ា សុខគា អនុប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី៣
លោកឱសថការី ម៉ៅ ដារេត ប្រធានក្រុមប្រឹក្សាគណៈឱសថការីភូមិភាគទី១
អត្ថប្រយោជន៍
• ចូលរួមដោយ ឥតគិតថ្លៃ
• ទទួលបាន Certificate បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាល
• ស្មើនឹង ១០ ពិន្ទុ CPD
ចូលរួមក្រុម Telegram
Follow us with Facebook Page: https://www.facebook.com/iu.edu.kh
















