សេចក្តីជូនដំណឹង! ស្ដីពីការជ្រើសរើសនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសវះកាត់ និងវេជ្ជសាស្រ្តទូទៅ ចំនួន០៥នាក់ សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ
ក្រោមកិច្ចសហការជាមួយ Presbyterian Medical Center (PMC) ប្រទេសកូរ៉េ
សាកលវិទ្យាល័យ អន្តរជាតិ មានកិត្តិយសសូមជូនដំណឹងដល់និស្សិតទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យអន្តរជាតិ កំពុងបើកការជ្រើសរើសនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសវះកាត់ និងវេជ្ជសាស្រ្តទូទៅ ចំនួន០៥នាក់ សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ (South Korea) រយៈពេល៥សប្តាហ៌ ចាប់ពីថ្ងៃទី ០៦ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ដោយអត្ថប្រយោជន៍នៃការចូលរួមវគ្គបណ្តុះបណ្តាលនេះ ទទួលបានដូចជា៖
• ផ្តល់ការបណ្តុះបណ្តាលអន្តរជាតិ
• ផ្តល់បទពិសោធន៍ការសិក្សា និងវប្បធម៌ថ្មី
• ផ្តល់កន្លែងស្នាក់នៅ និងអាហារពេញលេញ (Accommodation & Meals provided)
លក្ខខណ្ឌដាក់ពាក្យ
_ ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ អន្តរជាតិ
_ មាន GPA និងសមត្ថភាពសិក្សាល្អ
_ មានសមត្ថភាពភាសាអង់គ្លេស ឬកូរ៉េ (មានអាទិភាព)
_ មានសុខភាពល្អ និងវិន័យល្អ
_ មានចំណាប់អារម្មណ៍ចូលរួមកម្មវិធីអន្តរជាតិ
អាស្រ័យដូចបានជម្រាបជូនខាងលើ និស្សិត ដែលមានចំណាប់អារម្មណ៌ សូមទំនាក់ទំនងដាក់ពាក្យតាមរយៈលេខទូរស័ព្ទ ០១៥ ៤៣២ ៤៩៣ (Telegram)
បញ្ជាក់៖ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh
#IU #InternationalUniversity #IUBattambang #IUkampongchhnang #PresbyterianMedicalCenter #Cambodia
















