សារលិខិតជូនពរ សូមគោរពជូនចំពោះ ឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ
ក្នុងឱកាសដ៏មង្គលថ្លៃថ្លាមហានក្ខត្តឫក្ស នៃថ្ងៃខួបកំណើត យើងខ្ញុំសូមគោរពជូនពរដ៏ខ្ពង់ខ្ពស់ ជូនឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំរឹងមាំ ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ព្រមទាំងជោគជ័យគ្រប់ភារកិច្ច។
សូមឲ្យឯកឧត្តម បន្តដឹកនាំ និងអភិវឌ្ឍន៍សាកលវិទ្យាល័យអន្តរជាតិ ឲ្យឆ្ពោះទៅរកវឌ្ឍភាព រីកចម្រើន សុខសន្តិភាព និងស្ថិរភាពជានិច្ច។
ក្នុងឱកាសដ៏បវរថ្លៃថ្លានេះ សូមឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា និងលោកជំទាវ ព្រមទាំងបុត្រី ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់
ពីថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យអន្តរជាតិ។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh
















