សាកលវិទ្យាល័យអន្តរជាតិ បានរៀបចំពិធីរំលឹកគុណគ្រូ ដើម្បីបង្ហាញនូវការគោរព ការដឹងគុណ និងការសរសើរចំពោះគ្រូបង្រៀន ដែលបានខិតខំប្រឹងប្រែងផ្តល់ចំណេះដឹង និងណែនាំដល់សិស្សនិស្សិត
នាព្រឹកថ្ងៃសុក្រ ៨ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ សាកលវិទ្យាល័យអន្តរជាតិ បានរៀបចំពិធីរំលឹកគុណគ្រូ ដើម្បីបង្ហាញនូវការគោរព ការដឹងគុណ និងការសរសើរចំពោះគ្រូបង្រៀន ដែលបានខិតខំប្រឹងប្រែងផ្តល់ចំណេះដឹង និងណែនាំដល់សិស្សនិស្សិត។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាកលវិទ្យាធិការរង សឿន សម្បត្តិ ព្រមទាំងលោក លោកស្រីសាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិផងដែរ។
ពិធីរំលឹកគុណគ្រូនេះ គឺជាប្រពៃណីដ៏ល្អប្រពៃមួយ ក្នុងការបង្ហាញនូវការដឹងគុណចំពោះគ្រូបង្រៀន ហើយជួយលើកកម្ពស់គុណធម៌ សុជីវធម៌ និងការគោរពគ្នាទៅវិញទៅមកក្នុងសង្គម។

















