អបអរសាទរកម្មវិធីប្រគល់បណ្ណសរសើរជូននិស្សិតឆ្នើម សម្រាប់ឆ្នាំសិក្សា ២០២៤–២០២៥ នៅសាកលវិទ្យាល័យ អន្តរជាតិ
នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ សាកលវិទ្យាល័យ អន្តរជាតិ បានរៀបចំពិធីប្រគល់បណ្ណសរសើរជូននិស្សិតឆ្នើម សម្រាប់ឆ្នាំសិក្សា ២០២៤–២០២៥ ដោយមានគោលបំណងលើកទឹកចិត្ត និងជំរុញស្មារតីខិតខំប្រឹងប្រែងក្នុងការសិក្សា របស់និស្សិតទាំងអស់។
កម្មវិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ មហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ ដោយមានការចូលរួមយ៉ាងកក់ក្តៅពី លោក លោកស្រី ជាសាស្ត្រាចារ្យ មន្ត្រីបុគ្គលិក អាណាព្យាបាល និងនិស្សិតជាច្រើនរូប។
ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ប្រកបដោយស្មារតីអប់រំ និងការលើកទឹកចិត្ត ដើម្បីអបអរសាទរ និងទទួលស្គាល់សមិទ្ធផលដ៏ឆ្នើមរបស់និស្សិត ដែលបានខិតខំប្រឹងប្រែងក្នុងការសិក្សា និងអភិវឌ្ឍខ្លួនឯង។សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះនិស្សិតឆ្នើមទាំងអស់ និងសូមជូនពរឲ្យបន្តទទួលបានជោគជ័យបន្ថែមទៀត។
Follow us with Facebook Page: https://www.facebook.com/iu.edu.kh

















