សារលិខិតអបអរសាទរ ក្នុងឱកាសគម្រប់ខួបលើកទី ២៣ នៃការបង្កើតសាកលវិទ្យាល័យអន្តរជាតិ ពីសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ…
ក្នុងរយៈកាល២៣ឆ្នាំមកនេះ ក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា សាកលវិទ្យាល័យ អន្តរជាតិ បានបំពេញបេសកកម្មរបស់ខ្លួនជាច្រើនសន្ធឹកសន្ធាប់ ក្រោមទិសស្លោក “គុណភាពជាចម្បង” ដោយគាំទ្រ និង ចូលរួមអនុវត្តគោលនយោបាយទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបាននិងកំពុងបន្តបេសកកម្មនេះ តទៅមុខជានិច្ចនិរន្ត អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលមានអាទិភាព គន្លឹះ៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសខួបលើកទី២៣នេះ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយ និងសូមលើកហត្ថ បួងសួងដល់ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយ អភិបាល ប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យ អន្តរជាតិ សូមប្រកបដោយសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ អាយុយឺនយូរ សុខភាពបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវាងវៃ បានដល់គ្រប់ៗរូបនិងក្រុមគ្រួសារ។
















