នាព្រឹក ថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ វិទ្យាស្ថាន បូលីណូ បានរៀបចំកម្មវិធីសិក្ខាសាលា ស្តីអំពីការផ្តល់អាហារូបករណ៍ និងការតម្រង់ទិសចូលរៀនថ្នាក់ឧត្តមសិក្សា នៅវិទ្យាស្ថាន បូលីណូ ខេត្តកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ កម្មវិធីសិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង និងវត្តមានរបស់ឯកឧត្តមសាស្ត្រាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ
កម្មវិធីសិក្ខាសាលានេះ មានគោលបំណងចែករំលែកព័ត៌មានស្តីអំពីឱកាសថ្នាក់អាហារូបករណ៍ របស់ វិទ្យាស្ថាន បូលីណូ ក្នុងវិស័យសុខាភិបាល និងក្រៅវិស័យសុខាភិបាល សម្រាប់សិស្សានុសិស្ស ខេត្តកំពង់ឆ្នាំង រួមទាំងសិស្សានុសិស្សតាមបណ្តាខេត្តផងដែរ។ #IU #InternationalUniversity #BolynoInstitue...




