នាថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥ សាកលវិទ្យាល័យ អន្តរជាតិ បានរៀបចំកម្មវិធី វេទិកាវេជ្ជសាស្ត្រ ឆ្នាំ២០២៥
កម្មវិធីនេះប្រព្រឹត្តទៅក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ សាស្ត្រាចារ្យ ឯម សំណីយ៍ ព្រឹទ្ធបុរស មហាវិទ្យាល័យ វេជ្ជសាស្ត្រ និងរោគកុមារ នៃសាកលវិទ្យាល័យ អន្តរជាតិ សាស្រ្តាចារ្យរង ប៊ូ សុភាព ប្រធានសមាគមវះកាត់ប្រព័ន្ធទឹកនោមកម្ពុជា
សាស្ត្រាចារ្យជំនួយ ព្រាប ឡី ប្រធានសមាគមសល្យសាស្រ្តកម្ពុជា
សាស្រ្តាចារ្យ ជុំ ណាវុធ ប្រធានសមាគមគ្រូពេទ្យប្រសាទសាស្ត្រកម្ពុជា
សាស្ត្រាចារ្យជំនួយ អ៊ិច ឃុយ ប្រធានសមាគមសល្យសាស្ត្រកម្ពុជា ផ្នែកជំងឺ និងបាក់បែកឆ្អឹង មានសាស្រ្តាចារ្យ តំណាងសាកលវិទ្យាល័យរដ្ឋ និងឯកជន វិទ្យាស្ថាន មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យបង្អែក និស្សិតថ្នាក់វេជ្ជបណ្ឌិត និងថ្នាក់វេជ្ជបណ្ឌិតឯកទេសផងដែរ។
កម្មវិធីនេះមានគោលបំណង៖ ចែករំលែកចំណេះដឹងថ្មីៗ និងលទ្ធផលស្រាវជ្រាវទាក់ទងវិស័យវេជ្ជសាស្ត្រ ផ្តល់ឱកាសសម្រាប់អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រ និងនិស្សិតក្នុងការពិភាក្សា និងស្វែងយល់ពីបច្ចេកទេស និងវិធីសាស្ត្រថ្មីៗ ជួយពង្រីកបណ្តាញវិជ្ជាជីវៈ និងបង្កើនសមត្ថភាពក្នុងការអនុវត្តការងារវេជ្ជសាស្ត្រ ជាវេទិកាដែលលើកស្ទួយការច្នៃប្រឌិត និងជំរុញការសហការណ៍ជាមួយសាកលវិទ្យាល័យ និងមន្ទីរពេទ្យផ្សេងៗ។
កម្មវិធីនេះគឺជាវេទិកាសំខាន់សម្រាប់ការផ្លាស់ប្តូរយោបល់គ្នា ដើម្បីបង្កើននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ជាច្រើនបន្ថែមទៀត ដែលជាគុណប្រយោជន៍ សម្រាប់បង្កើនគុណភាពសេវាព្យាបាលជូនប្រជាពលរដ្ឋ។

















